Back to news

JX2 Royal នឹងបន្តដំណើរទៅមុខជាមួយអ្នក!

Season I នឹងបន្តដំណើរការលើសពីមួយឆ្នាំទៀត រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៧។ យើងនឹងមិនបើក Season II ក្នុងឆ្នាំ ២០២៦ ឬ ២០២៧ ឡើយ។

Season I · Official Announcement ·

The royal city gate in JX2 Royal

យើងនឹងបើក Season II នៅឆ្នាំ ២០២៨។ ក្នុងរយៈពេលដែលនៅសល់នៃឆ្នាំ ២០២៦ និងពេញមួយឆ្នាំ ២០២៧ អ្នកអាចបន្តអភិវឌ្ឍHeroរបស់អ្នក និងលេងជាមួយCommunityរបស់អ្នកដោយមិនចាំបាច់បារម្ភថា រដូវកាលថ្មីនឹងទាក់ទាញអ្នកលេងឱ្យចាកចេញពី Season I ឡើយ។

Season I នឹងបន្តដំណើរការក្រោយឆ្នាំ ២០២៧ ផងដែរ។ Crownmark Games ប្តេជ្ញាបន្តគាំទ្រ JX2 Royal និងអ្នកលេងរបស់យើង សម្រាប់រយៈពេលជាច្រើនឆ្នាំទៅមុខទៀត។

សម្រាប់ការបើកServerថ្មីនាពេលអនាគត យើងនឹងសិក្សាពីលទ្ធភាពក្នុងការរួមបញ្ចូលServers ដើម្បីឱ្យHero និងCommunityដែលមានស្រាប់អាចបន្តលេងជាមួយគ្នាបាន។ ពេលវេលា វឌ្ឍនភាព និងការប្តេជ្ញាចិត្តរបស់អ្នក សមនឹងទទួលបានកន្លែងមួយដែលអាចបន្តនៅលេងបានយូរអង្វែង។

ហើយសម្រាប់អ្នកលេង Season I ដែលបានគាំទ្រយើងយ៉ាងស្មោះស្ម័គ្រ យើងនឹងមានអ្វីពិសេសមួយដែលគ្រោងនឹងបង្ហាញនៅដើមឆ្នាំ ២០២៧។ Hero Season I របស់អ្នកនៅលើ PC… ហើយប្រហែលជានៅលើទូរស័ព្ទរបស់អ្នកផងដែរ? សូមត្រៀមសាកថ្មទូរស័ព្ទរបស់អ្នកឱ្យពេញ! 👀

JX2 Royal mobile preview in the city courtyardJX2 Royal Season I mobile preview near the city gate