01
គោលជំហររបស់យើង
ក្រុមការងារបានដឹងពីបញ្ហាទាក់ទងនឹងការប្រើប្រាស់ពាក្យសម្តីដែលមិនសមរម្យទៅលើបុគ្គល និងក្រុមគ្រួសាររបស់ Player នៅក្នុង World Chat និង JX2 Royal Community។
នេះជាបញ្ហាធំ ហើយយើងត្រូវការពេលវេលាដើម្បីបញ្ចេញមតិដោយមានភាពអព្យាក្រឹត។
ក្រុមការងារ JX2 Royal មិនមានគោលការណ៍ហាមឃាត់ការប្រើពាក្យអសុរោះ ឬការជជែកគ្នារវាង Player ទេ។ ក៏ប៉ុន្តែ សកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាព និងស្ថេរភាពរបស់ Player ជាកត្តាសំខាន់ ហើយយើងចង់បង្ហាញនូវគោលជំហររបស់យើងឱ្យច្បាស់ ដើម្បីឱ្យ Community របស់ពួកយើងមានទំនុកចិត្ត។
02
វិធានការលើ Chat
ការប្រើប្រាស់ឈ្មោះបុគ្គល និងព័ត៌មានផ្ទាល់ខ្លួន មិនថានៅក្នុង World Chat ឬនៅក្នុង Community ឬការគំរាមកំហែង អាចធ្វើឱ្យប៉ះពាល់ដល់បទពិសោធន៍របស់អ្នកលេងទូទៅ មិនត្រឹមតែបុគ្គលដែលពាក់ព័ន្ធនោះទេ។
ចាប់ពីពេលនេះទៅ យើងនឹងចាប់ផ្តើមការអនុវត្ត Chat Mute ជាបណ្តោះអាសន្នចាប់ពី 12 ម៉ោងឡើងទៅ នៅក្នុង World Chat និង Telegram Community ប្រសិនបើយើងមើលឃើញបញ្ហាធ្ងន់ធ្ងរប្រភេទនេះ ដែលអាចធ្វើឱ្យ Player ដទៃទទួលការប៉ះពាល់។
ក្នុងករណីផ្សេងទៀត ប្រសិនបើយើងទទួលការ Report ពី Player ច្រើនទាក់ទងនឹងបញ្ហា Chat ក្រុមការងារយើងនឹងធ្វើការត្រួតពិនិត្យ ដើម្បីប្រាកដថា JX2 Royal Community ជា Safe Zone សម្រាប់ Player គ្រប់គ្នា។
03
ការជជែកទូទៅរបស់ Player
យើងសូមបញ្ជាក់ថា ក្រុមការងាររបស់យើងនឹងមិនធ្វើការពាក់ព័ន្ធជាមួយនឹង Engagement ទូទៅរបស់ Player នោះទេ។

